Welcome to my website Share World News . Please Advertise with our website . Email : websitechhoum@gmail.com and Phone number : 012 81 50 65 .

កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ

Absara ខ្មែរអង្គរ

ប្រាសាទព្រះវិហារគឺជារបស់ខ្មែរ

Tuesday, September 10, 2013

ហោរាសាស្ត្រ



ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបបុរាណខ្មែរ

  • Rat
  • Ox
  • Tiger
  • Rabit
  • Dragon
  • Snake
  • Horse
  • Goat
  • Monkey
  • Rooster
  • Dog
  • Pig



ហោរាសាស្ត្រប្រចាំថ្ងៃ តាមបែបសុរិយគតិ




  • Horos_aries
    មេសរាសី (21 មិនា-19 មេសា)
  • Horos_taurus
    ឧសភរាសី (២០ មេសា - ២០ ឧសភា)
  • Horos_gemini
    មិថុនរាសី (២១ ឧសភា - ២០ មិថុនា)
  • Horos_cancer
    កក្កដរាសី (២១ មិថុនា - ២២ កក្កដា)
  • Horos_leo
    សីហរាសី (២៣ កក្កដា - ២២ សីហា)
  • Horos_virgo
    កញ្ញារាសី (២៣ សីហា - ២២ កញ្ញា)
  • Horos_libra
    តុលរាសី (២៣ កញ្ញា - ២២ តុលា)
  • Horos_scorpio
    វិច្ឆិករាសី (២៣ តុលា - ២១ វិច្ឆិកា)
  • Horos_sagittarius
    ធ្នូរាសី (២២ វិច្ឆិកា - ២១ ធ្នូ)
  • Horos_capricorn
    មកររាសី (២២ ធ្នូ - ១៩ មករា)
  • Horos_aquarius
    កុម្ភៈរាសី (២០ មករា - ១៨ កុម្ភៈ)
  • Horos_pisces
    មីនរាសី (១៩ កុម្ភៈ - ២០ មិនា)

ព័ត៌មានជាតិ


អេនជី សិចស៊ីខ្លាំង អង្គុយ​រហូតដល់​ចេញខោក្នុង នៅកម្មវិធី​សម្ពោធស្រា Hennesy

អាទិត្យ ០៨ កញ្ញា, ២០១៣ ម៉ោង ០៩:៥៩

ភ្នំពេញ៖ ជាមួយសំលៀកបំពាក់ ពណ៌ក្រហម នឹងសាច់ដ៏សរខ្ចី របស់ តារា អេនជី ពិតជាធ្វើអ្នកថតរូបទាំងឡាយ ព្រឺរោម មិនចង់ងាក ទៅថត ប្លង់ផ្សេងនោះឡើយ នៅក្នុងកម្មវិធីសម្ពោធស្រា Hennesy Artistry ឆ្នាំ ២០១៣។
ក្រោមភ្លឺភ្លើងពណ៌ដ៏ស្រស់ តារាចម្រៀង អេនជី បានបង្ហាញភាពសិចស៊ី លេចធ្លោយ៉ាងខ្លាំង ជាមួយរ៉ូបដ៏ខ្លី ធ្វើអោយតារាមួយនេះ ពិបាកអង្គុយរហូតដល់ចេញខោក្នុង។
កម្មវិធីនេះមានការចូលរួមពី តារាចម្រៀង ឆាយ វីរៈយុទ្ធ និងពិធិករដ៏ស្រស់សង្ហាមួយផងដែរ !
ខ្មែរឡូត

ក.អ.ក សម្តែង ការព្រួយបារម្ភ ចំពោះសេរីភាព សារព័ត៌មាននៅកម្ពុជា

PDF
ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣នេះ ក្លឹបអ្នកកាសែត កម្ពុជា (ក.អ.ក) បានចេញសេចក្តី ថ្លែងការណ៍មួយ សម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះសេរីភាព សារព័ត៌មាននិង សុវត្ថិភាពអ្នកសារព័ត៌មាន នៅកម្ពុជា ខណៈ ដែលបរិមាណ អ្នកសារព័ត៌មានកាន់តែ ច្រើនឡើង រងនូវការ ចោទប្រកាន់ដោយសាលា ដំបូងខេត្តកំពង់ឆ្នាំង។
ក្នុងសេចក្តីថ្លែងការណ៍បញ្ជាក់ថា អ្នកសារព័ត៌មានចំនួន៧នាក់ ដែលមានស្ថាប័នផ្សេងៗគ្នា បានរងនូវការចោទ ប្រកាន់ពីបទកំហែងយក ហើយកំពុងប្រឈមនឹងការ ចាប់ខ្លួនពីសមត្ថកិច្ចខេត្តកំពង់ឆ្នាំ ផងដែរ ។ ដោយឡែក ថ្មីៗនេះ អ្នកកាសែតមួយរូបទៀត គឺលោក គង់ សុគី ភ្នាក់ងារយកព័ត៌មាន កាសែត មាតុភូមិ ត្រូវបានព្រះរាជអាជ្ញា ខេត្តកំពង់ឆ្នាំង ប្តឹងពីបទបរិហាកេរ្តិ៍ តាមសារព័ត៌មាន ។
អ្នកសារព័ត៌មានកាន់តែច្រើនឡើង រងនូវការ ចោទប្រកាន់ដោយសាលា ដំបូងខេត្តកំពង់ឆ្នាំង ក្នុងនោះរួមមាន៖
ទី១- លោក ចាន់ ធី សហការី កាសែត ដើមអម្ពិល
ទី២-លោក កែវ ហួរ អ្នកយកព័ត៌មានទូរទស្សន៍អប្សរា
ទី៣-លោក យ៉ុង សុខា អ្នកយកព័ត៌មានកាសែត ថ្ងៃនេះ
ទី៤- លោក មាស សុខា អ្នកយកព័ត៌មានកាសែត ថ្ងៃនេះ
ទី៥-លោក ប៉ិម ពិន អ្នកយកព័ត៌មានកាសែត នគរវត្ត
ទី៦- លោក ជា ខេន សមាជិកសមា គមអ្នកកាសែតខ្មែរប្រជាធិបតេយ្យ
សេចក្តីថ្លែងការណ៍ដដែលបន្តថា ក្លឹបអ្នកកាសែតកម្ពុជា បានតាមដានករណី ខាងលើ និងសង្កេតឃើញថា បណ្តឹង ដែល ទាក់ទងអ្នក សារព័ត៌មានទាំង៧នាក់នេះ ទាក់ទិនដោយផ្ទាល់ទៅ នឹងមន្រ្តីដឹកនាំស្ថាប័នតុលាការ ខេត្ត កំពង់ឆ្នាំង ។ តាមការស៊ើបអង្កេតរបស់ ក.អ.ក ករណីដែលមន្រ្តីតុលាការយករឿង របស់ខ្លួនឯងទៅចាត់ការ ក្នុង រង្វង់សមត្ថកិច្ច ខ្លួនឯងមិនអាច ធានាបាននូវភាពយុត្តិធម៌ សម្រាប់ភាគីម្ខាងទៀត បានទេ ខណៈដែលដើមចោទ ជាអ្នក សម្រេចក្តី ។
ក្លឹបអ្នកកាសែតកម្ពុជា ក៏បានអំពាវនាវ ឲ្យបញ្ឈប់នូវសកម្មភាព ដ៏អយុត្តិធម៌ធ្ងន់ធ្ងរនោះ ហើយ សុំ ឲ្យផ្ទេរ សំណុំ រឿង ខាងលើនេះ ទៅឲ្យតុលាការខេត្តផ្សេងៗតាមនីតិវិធី ប្រយោជន៍រក យុត្តិធម៌ជូនគូភាគីតាមច្បាប់ នានាជា ធរមាន ហើយក៏បានចាត់ទុកបណ្តឹង ទាក់ទងអ្នក សារព័ត៌មាន នៅខេត្តកំពង់ឆ្នាំងនេះ ជាការគំរាម គំហែង យ៉ាង ធ្ងន់ធ្ងរដល់ស្មារតីអ្នកសារព័ត៌មាន ដែលកំពុងបំពេញបេសកកម្ម តាមវិជ្ជាជីវៈ និងជាចេតនារារាំង ដល់សកម្មភាព អ្នកសារព័ត៌មាន រួមទាំងការបន្ទុចបង្អាក់ដោយផ្ទាល់ ដល់ដំណើរការនៃការអនុវត្ត សិទ្ធិសេរី ភាពសារព័ត៌មានការ បញ្ចេញមតិនិងការអនុវត្តលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាក៏ដោយ ក.អ.ក នឹងបន្តតាមដានដោយយកចិត្តទុក ដាក់ចំពោះករណី ខាងលើនេះ ដើម្បីការពារ សេរីភាព សារព័ត៌មាន និងស្វែងរក យុត្តិធម៌ពិតប្រាកដ ដល់អ្នកសារព័ត៌មាន ៕

អធិការ នគរបាល ខណ្ឌដង្កោ នាំយកថវិកា១ លានរៀល ផ្តល់ជូនមន្ត្រី កំពុងសម្រាក ព្យាបាល

PDF
ភ្នំពេញ៖ អធិការ នគរបាល ខណ្ឌដង្កោ លោកវរសេនីយ៏ទោ យឹម សារ៉ាន់ និងលោក ប្រាជ្ញ សោភ័ណ្ណា ជាអធិការរង កាលព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៣ បាននាំយក ថវិកាចំនួន ១លានរៀល ទៅផ្តល់ជូនមន្ត្រី នគរបាល ប៉ុស្តិ៍រដ្ឋបាល ជើងឯក ដែលត្រូវរង របួសគ្រោះថ្នាក់ ចរាចរបណ្តាលឲ្យ បាក់ស្មងជើង ខណៈដែលកំពុង ចុះល្បាតក្នុង មូលដ្ឋាន ពេលយប់ហើយ ពេលនេះ សម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសមៈ។
លោកវរសេនីយ៏ទោ យឹម សារ៉ាន់ បានប្រាប់ឲ្យដឹងថា ថវិកាចំនួន១ លានរៀលនេះគឺជា ការចូលរួម ពីសំណាក់នាយ នាយរង និងពលនគរបាល ទាំង១៣ ប៉ុស្តិ៍រដ្ឋបាល នៅខណ្ឌដង្កោ ជាមួយ និងថវិកាមន្ត្រី ផ្នែកនៃអធិការដ្ឋាន នគរបាល ខណ្ឌដង្កោផងដែរ។
លោកបន្តថា នេះគឺជារួមចំណែក រួមសុខរួមទុក្ខ របស់មន្ត្រីនគរបាលជាតិយើង ហើយក្នុងនាម លោកជាអធិការ មិនមើលរំលង បានទេព្រោះកាលណោះ មន្ត្រីយើងគាត់បាន ចុះល្បាតក្នុងមូលដ្ឋាន ដោយចេញពីគោលដៅ វត្តគោកអំពិល នៅពេលកម្លាំង ល្បាតកាត់មកដល់ស្ពានភូមិ បាគូក៏មានម៉ូតូមួយគ្រឿងម៉ាកវី វ៉ាខ្មៅ ហើយនៅលើម៉ូតូមានដឹកស្រាបៀរ មួយកេសផងដែរ ហេតុជនបង្កអាចស្រវឹង។
គួររំលឹកឲ្យដឹងផងដែរថា មន្ត្រីដែលរងរបួសមាន ឈ្មោះ ណូ វីរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជានគរបាល ប៉ុស្តិ៍រដ្ឋបាល ជើងឯក មានទីលំនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មន្ត្រីរូបនេះបានគ្រោះថ្នាក់ ចរាចរកាល ពីវេលាម៉ោង១០និង២៥នាទី យប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចស្ពានបាគូផ្លូវ២១៧ ភូមិបាគូ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ជនរងគ្រោះកំពុង ដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យ ព្រះកុសមៈ ៕


បោះឆ្នោត ជ្រើសរើស តំណាង និយោជិត ទូរគមនាគមន៍ កម្ពុជា សម្រាប់ អាណត្តិទី៣

ភ្នំពេញ៖ នៅសាលប្រជុំ នៃទូរគមនាគមន៍កម្ពុជា រសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៣ មានការរៀបចំពិធីបោះឆ្នោត ជ្រើសរើសតំណាងនិយោជិត ទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៣ ដែលមានការអញ្ជើញ ចូលរួមពីលោក គីម វិក្រា អគ្គនាយកទូរគមនាគមន៍ និងលោក លោកស្រី ជាអគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន បេក្ខជនឈរឈ្មោះបោះឆ្នោត និងនិយោជិតក្របខណ្ឌពេញសិទ្ធិ ទូរគមនាគមន៍កម្ពុជា។

តាមរយៈ ការរាប់សន្លឹកឆ្នោតជាផ្លូវការ បានបង្ហាញថា ក្នុងចំណោមសន្លឹកឆ្នោតសរុបចំនួន ៥៣២សំឡេង ក្នុងនោះភ្នំពេញមានចំនួន ៤២៤សំឡេង និងខេត្តក្រុងចំនួន ១០៨សំឡេង និងក្នុងចំណោមបេក្ខជនឈរ ឈ្មោះចំនួន ១៥រូប លោក ខឹម វណ្ណារិទ្ធ ត្រូវបានជ្រើសតំាង ជា តំណាងនិយោជិតទូរគមនាគមន៍កម្ពុជា ដោយទទួលបានការគាំទ្រចំនួន ១៥៨ សំឡេង។
លោក គីម វិក្រា បានថ្លែងអំណរគុណ ចំពោះការរៀបចំបោះឆ្នោត ជ្រើសរើសតំណាង និយោជិតទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៣ ដែលបានរៀបចំការបោះឆ្នោត ប្រកបដោយភាពរលូន និងត្រឹមត្រូវ ដោយពុំមានការតវ៉ា។
លោក ក៏បានផ្តាំផ្ញើដល់លោក ខឹម វណ្ណារិទ្ធ ដែលបាននិយោជិត ក្របខណ្ឌពេញសិទ្ធិ ទូរគមនាគមន៍កម្ពុជា ជ្រើសរើសជាតំណាងនិយោជិត ទូរគមនាគមន៍កម្ពុជា ត្រូវខិតខំ ការពារផលប្រយោជន៍ របស់និយោជិត ត្រូវរកអ្នកមានសា្នដៃល្អឆ្នើម ដើម្បីផ្តល់រង្វាន់ លើកទឹកចិត្ត ត្រូវដាស់តឿននិយោជិត ឲ្យខិតខំបំពេញភារកិច្ចតាមតួនាទី និងជំនាញ រៀងៗខ្លួន និងត្រូវសហការជាមួយ ក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា ដើម្បីជំរុញ ឲ្យទូរគមនាគមន៍កម្ពុជា មានការវិវឌ្ឍន៍រីកចម្រើនលូតលាស់ ក្លាយជាអង្គភាពដ៏ឆ្នើម ស្រប តាមការរីកចម្រើនលូតលាស់ នៃវិស័យបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មានទំាងក្នុង តំបន់ និងពិភពលោក៕

ពិធីករ​ស្ថានីយ៍ទូរទស្សន៍ CTN ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​

ភ្នំពេញ ៖ សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១២ និង​០៥​នាទី​រំលង​អា​ធ្រា​ត្រ ​ថ្ងៃទី​២៨ ឈានចូល​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៣​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង ​រថ​យន្តកា​មា​រី​គូថ​ប៉ោង និង​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​មួយគ្រឿង​ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា នៅ​ចំណុច​លើ​ស្ពាន​ជ្រោយចង្វា សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​កា​មេ​រី​គូថ​ប៉ោង​នោះ គឺ​លោក អ៊ិត សេដ្ឋា ដែល​គេ​ស្គាល់​ថា ជា​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍ CTN ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា ក្នុងទិសដៅ​ពី​លិចទៅ​កើត រីឯ​រថយន្ត​ឡង់​គ្រី​ស័​រ បើកបរ​ដោយ​បុរស​ម្នាក់​ដែល​ពុំ​ស្គាល់​អត្តសញ្ញាណ ពីព្រោះ​បាន​គេចខ្លួនបាត់​បន្ទាប់​ពី​ជួប​ហេតុការណ៍​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នេះ​រួចមក​។​
​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា អ្នកបើកបរ​រថយន្ត​ម៉ាក​ឡង់​គ្រី​ស័​រ បាន​រេ​ចង្កូត​ទៅបុក​រថយន្ត​របស់លោក អ៊ិត សេដ្ឋា នៅ​ផ្នែក​ខាងក្រោយ បណ្តាល​ឲ្យ​បាក់​កាឡេ ទៅមុខ​លែងរួច ហើយ​រថយន្ត​បង្ក​បាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ជ្រោយចង្វា​បណ្តាល​ឲ្យ​ខូចខាត​បង្កាន់ដៃស្ពាន​ថែមទៀត ដោយ​ជាប់​រថយន្ត​នៅ​ទីនោះ​តែម្តង​។​
​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ លោក​អ៊ិត សេដ្ឋា មិនបាន​រងរបួស​អ្វី​ទេ​គឺ​ត្រឹម​ខូចខាត​រថយន្ត​តែប៉ុណ្ណោះ រីឯ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ អូស​យកទៅ​ទុក ដើម្បី​រង់ចាំ​ឲ្យ​មានការ​ឲ្យ​ចូលខ្លួន​មក​ដោះស្រាយ​៕​

លោក អ៊ិត សេដ្ឋា ជា​ពិធីករ​របស់​ស្ថានីយ៍ទូរទស្សន៍ CTN
ប្រភព៖ គេហទំព័រសារព័ត៌មាន ដើមត្នោត

ពលរដ្ឋ​ភ័យ​ខ្លាច​ចំពោះ​សកម្មភាព​ចល័ត​ទ័ព​និង​សព្វាវុធ

ភ្នំពេញ៖ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ និង​តាម​ខេត្ត​មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ព័ត៌មាន​ទាក់ទង​ សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ តាម​រថយន្ត​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ពេល​មាន​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ មាន​គម្រោង​ធ្វើ​មហា​បាតុកម្ម​តវ៉ា​លទ្ធផល​បោះ​ឆ្នោត ដែល​មិន​ត្រឹមត្រូវ។
ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ និង​ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ជិត​ភ្លឺ​ព្រឹក​ថ្ងៃ​ទី៨ ខែ​សីហា ពួក​គាត់​ឃើញ​មាន​រថពាសដែក ឬ​អា​ស្គុត​របស់​កងទ័ព​ច្រើន​ជាង ៥​គ្រឿង បាន​បើក​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​មក​រាជធានី​ភ្នំពេញ។
ពលរដ្ឋ​មាន​ចម្ងល់​ថា ការ​ចល័ត​រថពាសដែក​ទាំង​នោះ មិន​ដឹង​ថា​រដ្ឋាភិបាល​ចល័ត​ក្នុង​ហេតុការណ៍​អ្វី​នោះ​ទេ ព្រោះ​គ្មាន​ប្រភព​បង្ហើប​ឲ្យ​ពលរដ្ឋ​បាន​ដឹង​ទេ។ ប្រជាពលរដ្ឋ​ស្នើ​ដល់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ ជួយ​បំភ្លឺ​ករណី​ចល័ត​កងទ័ព​នេះ៖ «គ្រឿង​សព្វាវុធ ឬ​រថពាសដែក​ហ្នឹង ខ្ញុំ​ឃើញ​ជាក់ស្តែង គឺ​ចំនួន ៦​គ្រឿង។ អត់​ដឹង​ថា​ទៅ​ពី​ខាង​ណា​ទេ ប៉ុន្តែ​យើង​ឃើញ​តាម​ផ្លូវ​ជាតិ​លេខ​៦ សំដៅ​ទៅ​ភ្នំពេញ។ ឃើញ​ទាហាន​ស្លៀកពាក់​សម្លៀកបំពាក់​ប៉ារ៉ា ប្រហែល​ជា ៤០​នាក់ និង​មាន​មុខ​មក​ភ្នំពេញ»។
ទាក់ទិន​បញ្ហា​នេះ​ដែរ លោក កែម ឡី អ្នក​ស្រាវជ្រាវ​បញ្ហា​អភិវឌ្ឍន៍​សង្គម និង​ជា​អ្នក​វិភាគ​ឯករាជ្យ ក៏​បាន​ដឹង​ឮ​លើ​ករណី​មាន​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ដែរ។ លោក​ផ្តល់​វិភាគ​ថា សកម្មភាព​ចល័ត​ទ័ព​នៅ​មុន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ អាច​ជា​សញ្ញា​ដំឡើង​សាច់​ដុំ​ដាក់​គ្នា រវាង​អ្នក​នយោបាយ​ខ្មែរ។ លោក កែម ឡី មាន​យោបល់​ថា អ្នក​នយោបាយ​ខ្មែរ​គួរ​ស្វែង​រក​ដំណោះស្រាយ​មូលហេតុ​នៃ​បញ្ហា​ដោយ​សន្តិវិធី ជា​ជាង​គេច​មិន​ដោះស្រាយ​បញ្ហា។
លោក​ថា បញ្ហា​ដែល​កើត​មាន​រវាង​អ្នក​នយោបាយ​ខ្មែរ​ក្រោយ​ការ​បោះ​ឆ្នោត គឺ​ភាព​មិន​ប្រក្រតី​នៅ​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​អ្នក​នយោបាយ​ខ្មែរ​ហាក់​ទុក​បញ្ហា​ឲ្យ​ទុំ​ជោរ ឬ​ឲ្យ​មាន​ឥទ្ធិពល ទើប​ចាប់​ផ្ដើម​ដោះស្រាយ​ជា​ក្រោយ ដែល​ជា​ទង្វើ​មិន​ត្រឹមត្រូវ៖ «ខ្ញុំ​គិត​ថា មក​ពី​គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក។ មួយ គឺ​លឿន​ពេក ត្រង់​ថា ប្រកាស​ធ្វើ​មហា​បាតុកម្ម និង​មួយ​ទៀត​ត្រង់​ថា ចង់​ធ្វើ​អី​ដែល​មិន​ត្រឹមត្រូវ។ ឧទាហរណ៍​ថា ចង់​ប្រជុំ​សភា ចង់​ចែក​កៅអី ចង់​ប្រជុំ​បង្កើត​រដ្ឋាភិបាល ដោយ​យើង​មិន​ទាន់​ជជែក​គ្នា​ពី​ការ​កែតម្រូវ​លក្ខណៈ​បច្ចេកទេស។ អា​នេះ​គួរ​ឲ្យ​សោកស្ដាយ​ណាស់ ពីព្រោះ​យើង​មាន​ជំហាន​របស់​វា​ដែល​ត្រូវ​ធ្វើ។ អ៊ីចឹង គណបក្ស​ទាំង​ពីរ​ហ្នឹង​លឿន​ពេក​នៅ​ក្នុង​ការ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ផ្តល់​សារ​នយោបាយ​ទៅ​ដល់​ប្រជាពលរដ្ឋ»។
ឆ្លើយ​សំណួរ​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី៥ ខែ​សីហា លោក ស ខេង ជា​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​បដិសេធ​ថា មិន​បាន​ដឹង​សកម្មភាព​ចល័ត​កងទ័ព ឬ​សព្វាវុធ​នេះ​ទេ៖ «ខ្ញុំ​មិន​មាន​ព័ត៌មាន​ហ្នឹង​ទេ»។
ទោះ​យ៉ាង​ណា លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី៨ ខែ​សីហា ថា គ្មាន​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ភ័យ​ខ្លាច​ទេ ចំពោះ​សកម្មភាព​ចល័ត​កងទ័ព​ចេញ​ពី​បន្ទាយ ព្រោះ​ជា​ការងារ​របស់​កងទ័ព ឬ​ជា​ការ​ហ្វឹកហាត់​នោះ។ លោក​ថា រហូត​មក​ដល់​ពេល​នេះ រដ្ឋាភិបាល​គ្មាន​គោលការណ៍​ណា​មួយ​ប្រើ​កម្លាំង​ទ័ព ដើម្បី​បង្ក្រាប​ប្រជាជន​ខ្លួន​ឯង​ទេ ហើយ​សន្តិសុខ​ជាតិ​ក៏​មិន​ទាន់​ធ្លាក់​ដល់​ដំណាក់​កាល​ប្រើ​កម្លាំង​ទ័ព​នោះ​ដែរ។
លោក ផៃ ស៊ីផាន៖ «រាជ​រដ្ឋាភិបាល​នេះ ប្រជាពលរដ្ឋ​គឺ​កើត​ពី​ប្រជាពលរដ្ឋ កើត​ពី​ប្រជាជន។ ហើយ​យើង​គ្មាន​គោលការណ៍​ណា​ទៅ​ប្រើ​កម្លាំង​ទ័ព​ទៅ​សម្លាប់​ប្រជាជន​ខ្លួន​ឯង​ទេ។ យើង​អត់​ទាន់​ដល់​ស្ថានភាព​បែប​ហ្នឹង​ទេ គឺ​អត់​មាន​ទេ​កុំ​បារម្ភ។ ហើយ​ការ​ដែល​ឃើញ​ទាហាន​ជិះ​ឡាន វា​គួរ​តែ​កុំ​ភិតភ័យ វា​អត់​ទាន់​មាន​ស្ថានភាព​ដល់​ថ្នាក់​ប៉ុណ្ណឹង​ទេ។ អា​នេះ​ជា​ការងារ​ប្រក្រតី​ភាព​របស់​កង​កម្លាំង​របស់​យើង។ ជួន​កាល គេ​ចេញ​ពី​ការ​ហាត់​ហ្វឹកហ្វឺន​មក គេ​ទៅ​កាន់​មូលដ្ឋាន​របស់​គេ ដោយ​គ្រាន់​តែ​ឆ្លង​កាត់​មណ្ឌល​របស់​យើង​មិន​មាន​អី​ជា​បញ្ហា​ទេ។ ចំពោះ​ឥឡូវ​នេះ យើង​អត់​ទាន់​ឃើញ​មាន​អ្វី​ដែល​ជា​សញ្ញា​នៃ​ការ​គំរាម​កំហែង​សន្តិសុខ​ជាតិ​ទេ។ ដូច្នេះ អ្វី​ដែល​ជា​ការ​យល់ ដែល​គេ​ឃើញ​ហ្នឹង វា​ដូច​ជា​មិន​មាន​សារសំខាន់​អី​ទៅ​ដល់​ហ្នឹង​ទេ»។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មុន​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី៥ ចូល​មក​ដល់ បាន​ប្រកាស​ជា​សាធារណៈ​ថា បើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ប្រទេស​នឹង​មាន​សង្គ្រាម។ ប៉ុន្តែ ការ​ប្រកាស​នេះ​ត្រូវ​បាន​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង គឺ​គណបក្ស​សង្គ្រោះ​ជាតិ ឆ្លើយ​តប​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​ទេ បើ​បក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត ព្រោះ​បក្ស​ប្រឆាំង​គ្មាន​កម្លាំង​ទ័ព និង​អាវុធ​សម្រាប់​ធ្វើ​សង្គ្រាម​ដូច​គណបក្ស​ប្រជាជន​កម្ពុជា របស់ លោក ហ៊ុន សែន។
ទាក់ទិន​បញ្ហា​នេះ​ដែរ ប្រទេស​ជប៉ុន តាម​រយៈ​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ជប៉ុន កាល​ពី​ថ្ងៃ​ទី៣១ ខែ​កក្កដា ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ស្វាគមន៍​ប្រការ​ដែល​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នៅ​កម្ពុជា បាន​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​ភាព​រលូន និង​សន្តិភាព​ជា​ទូទៅ កាល​ពី​ថ្ងៃ​ទី២៨ ខែ​កក្កដា។
យ៉ាង​ណា​ក៏ដោយ ប្រទេស​ជប៉ុន នឹង​បន្ត​ឃ្លាំ​មើល​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​សភាពការណ៍​ក្រោយ​ការ​បោះ​ឆ្នោត​នេះ។ ប្រទេស​ជប៉ុន សង្ឃឹម​ថា ដំណើរ​ការ​ក្រោយ​ការ​បោះ​ឆ្នោត ក៏​ដូច​ជា​ការ​ដោះស្រាយ​ពាក្យ​បណ្ដឹង​ជាដើម នឹង​ប្រព្រឹត្ត​ទៅ​ដោយ​យោង​តាម​ច្បាប់​ពាក់ព័ន្ធ ដោយ​ផ្អែក​លើ​កិច្ច​ពិភាក្សា​គ្នា និង​កិច្ច​សហប្រតិបត្តិការ​រវាង​ភាគី​ពាក់ព័ន្ធ​នានា​ប្រកប​ដោយ​ភាព​យុត្តិធម៌ សន្តិវិធី និង​ឲ្យ​ទាន់​ពេល​វេលា ហើយ​សន្តិសុខ និង​សណ្ដាប់​ធ្នាប់​ក្នុង​ប្រទេស​ត្រូវ​បាន​ធានា៕
រថពាស​​ដែក​ជា​ច្រើន​គ្រឿង​​ត្រូវ​បាន​យក​មក​ដាក់​ពង្រាយ​នៅ​ខណ្ឌ​សែន​សុខ ក្នុង​រាជធានីភ្នំពេញ កាលពីម្សិលមិញ។ មន្ត្រី​រដ្ឋាភិបាល​​អះអាង​ថា រថពាស​ដែក​ដែល​​ត្រូវ​បាន​យក​មក​រាជធានីភ្នំពេញនេះ​​​​ គឺ​ដើម្បី​ជួសជុល​ឡើង​វិញ​ប៉ុណ្ណោះ​​​។
ប្រភព៖ គេហទំព័រសារព័ត៌មាន វិទ្យុអាស៊ីសេរី

ចោ​របង្កើត​​ស្ទីល​ថ្មី សម្រាប់​អ្នក​​ចុះ​ចត​ឡានមាត់​ផ្លូវ​


រាជធានី​ភ្នំពេញ​៖​ ហេតុការណ៍ ​ការ​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី​ថ្ងៃ​១០​ខែកញ្ញា​ឆ្នាំ ​២០១៣​នៅតាម​បណ្ដោយ​ផ្លូវ​សហ​ពន្ធ​រុស្ស៊ី ជិត​វត្ត​ទឹកថ្លា នៅក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​ជនរងគ្រោះ​ឈ្មោះ​ទុំ ច​ន្ទ័​ដា​រ៉ា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ នៅ ភូមិ​ដូង ឃុំ​បាល​ង្ក័ ស្រុក​បារាយ ខេត្តកំពង់ធំ​។​បច្ចុប្បន្ន​ស្នាក់​រាជធានី​ភ្នំពេញ នៅផ្ទះ លេខ ១៧ ផ្លូវ​លេខ​២៨២ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន​បាន​ជិះ​រថយន្ត​ម៉ាក VIGO ពណ៍ ស្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2V9062​បើក​ពី​កើ​តទៅ​លិច​។​
មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ឈប់​ឡាន​ ចុះមក​ទិញ​ផ្កា​ស្រាប់តែ​ពេលនោះ​មាន​ជនល្មើស​មាន​គ្នា​ពី​នាក់​ជិះ​ម៉ូតូ​ VIVA​ពណ៍​ខ្មៅ​មិន​ចាំ​ស្លាក​លេខ​មក​ឈប់​ជិត​ឡាន​របស់គាត់​ហើយ​បើកទ្វា​ឡាន​ យក​កាបូប​លុយ​របស់គាត់​ជិះ​ចេញទៅ​បាត់​ពេលនោះ​នាក់​លក់​ផ្កាក៍​បាន​ស្រែក​ ប៉ុន្តែ​ចោរ​បាន​ជិះ​ម៉ូតូ​កេ​ច​ខ្លួន​បាត់ទៅហើយ​។​គួរ​បញ្ជាក់ថា​៖​ស្ត្រី​ រងគ្រោះ​បាន​បាត់​លុយ​សរុប ចំនួន​1000$ គាត់​បើកបរ​អត្តសញ្ញាណប័ណ្ណ​ហើយ​គាត់​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​ ទឹកថ្លា​ដើម្បីអោយ​ប៉ូលីស​ស្វែងរក​ជនល្មើស​មក​ដាក់​ទោស​តាមច្បាប់​៕​ដោយ ជួប ស្រី​ដា
ve-bu2
ve-bu1

Monday, September 9, 2013

ផ្សេងៗ

កូរ៉េខាងជើង គម្រាមវាយប្រហារកោះ ហ្គួម និងមូលដ្ឋានយោធាជប៉ុន

ស៊ីអិនអិន៖ តាមព័ត៌មានពីទូរទស្សន៍ ស៊ីអិនអិន របស់អាមេរិកបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែមីនា ថា យោធាកូរ៉េខាងជើង បានធ្វើការព្រមាន មកលើអាមេរិកសាជាថ្មីថា នឹងវាយប្រហារមូលដ្ឋាន យោធាអាមេរិក នៅកោះហ្គួម និងប្រទេសជប៉ុន ដោយសារខ្លួន កំពុងតែកំណត់គោលដៅទៅលើតំបន់ទាំងពីរនេះ។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការជាន់ខ្ពស់ នៃកងទ័ពប្រជាជនកូរ៉េ បានចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ របស់ខ្លួន ដូចខាងលើ នេះ បន្ទាប់ពីមានសេចក្តីប្រកាស ពីអាមេរិក នៅក្នុងសប្តាហ៍នេះថា យន្តហោះទម្លាក់គ្រាប់បែក B-52 របស់ខ្លួនបានហោះហើរ ពីលើ ប្រទេសកូរ៉េខាងត្បូង ក្នុងពេលធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំរបស់ខ្លួននោះ។
សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េខាងជើង បានបញ្ជាក់ថា “អាមេរិកមិនគួរភ្លេចទេថា មូលដ្ឋានទ័ពអាកាស អាន់ឌឺសិន នៅកោះហ្គួម ដែលយន្តហោះ B-52 បានហោះចេញ និងមូលដ្ឋានកងទ័ពជើងទឹកនៅអូគីណាវ៉ា ដែលជាទីតាំងរបស់នាវាចម្បាំង ដើរដោយថាមពល នុយក្លេអ៊ែរ របស់អាមេរិកនោះ គឺជាគោលដៅវាយប្រហារចម្បងៗ របស់កូរ៉េខាងជើង”។
គួរបញ្ជាក់ផងដែរថា នេះជាភាពតានតឹង នៅតំបន់ឧបទ្វីបកូរ៉េ ដែលអន្តរជាតិបានមើលឃើញយ៉ាងច្បាស់ថា ជាការបង្កឡើង ដោយ កូរ៉េខាងជើងសុទ្ធសាធ ព្រោះប្រទេសនេះ បានសាកល្បងអាវុធនុយក្លេអ៊ែរ និងបាញ់បង្ហោះផ្កាយរណប ដោយរំលោភ ទៅនឹងច្បាប់ អន្តរជាតិ ៕


តាបស ម្នាក់ដុតខ្លួនទាំងរស់អះអាងថា ខ្លួនចេះមន្តអាគមកាប់មិនមុតដុតមិនឆេះ


បុរស​ស្លៀក​ស ពាក់​ស វ័យ​ ៣៧ ​ឆ្នាំ​ម្នាក់ ដែល​បាន​តាំងខ្លួន​ជា តា​បស មាន​នាម​ព្រះ​គង្គា ស្នាក់​នៅ​បន្ទប់​ជួល​ ដ៏​តូច​មួយ ស្ថិតនៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​ ក្រុងភ្នំពេញ បាន​អះអាង​ទៀតថា វិជ្ជា​សិល្ប៍​ដែល​លោក​ចេះ​ទាំង​ប៉ុន្មាន គឺ​ស្នង​បារមី​ឥសី ភ្នំ​គូ​លេន និង​ឥសី​ភ្នំ​ព្រះ ​ខេត្ត​កំពង់ស្ពឺ ខណៈ​លោក​បាន​ដាក់​កាយបួស​ថ្វាយ​ព្រះ​ តាំងពី​វ័យ​១៨​ឆ្នាំ និង​បាន​ដើរ​រៀនគម្ពី​មន្តអាគម​បាលី​ពី​ឥសី​ភ្នំ​ល្បីៗ​ជាច្រើន តាំងពី​នៅ​បួស​ជា​ព្រះសង្ឃ រហូត​សឹក​មក​បួស​ជា​តាបស​។
​កាល​ពី​វ័យ​ ១៨​ឆ្នាំ​អាត្មាន​បាន​បួស​ជា​សង្ឃ​គង់នៅ​វត្ត​ឯ​ស្រុកកំណើត ភូមិ​ដង្កោ​ឃុំ​ខ្វិត​ធំ​ស្រុក​ព្រៃឈ ខេត្ត​កំពង់ចាម​។ ក្រោយមក​និមន្ត​មក​នៅ​ និង​ផ្តើមកសាង វត្ត​ពោធិ​អង្គ្រង នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។ ដោយ​មហិច្ឆិតា​ និង​ចិត្ត​អាត្មានិយ​មចង់​ចេះ​មន្តអាគម​បាលី​នោះ អាត្មា​ក៏​និមន្ត​ចេញ​ចាកចោល​វត្ត​ស្វែង​ទៅ​រៀន​មន្តអាគម​បាលី ​ពី​លោកគ្រូ​ឥសី​ទិព្វ​នៅ​ភ្នំ​គូ​លេន និង​បន្ត​ដើរ​រៀន​ច្រើន​ភ្នំ ពោល​គឺ​ឲ្យ តែ​ល្បី​ថា ​គ្រូ​នៅ​ភ្នំ​ណា​ល្បី​នោះ​អាត្មា​នឹង​ស្កាត់​ទៅ​រៀន​ទាល់តែ​បាន​។ ១០​ឆ្នាំ​ហើយ​ក្រោយ​ពី​អាត្មា រៀន​ចំ​វិជ្ជា​ញ្ញាណ​បារមី និង​ទទួល បញ្ជា​ពី​បារមី​សម្តេច​មហា​រំអិល ឲ្យចេញ​ប្រោស​សត្វលោ​កមានទុក្ខ​ទាំង​៨​ទិស​ និង​ព្យាបាល​ជំងឺ​ទាំង​មួយរយ​មុខ​នោះ​។
​តា​បស ព្រះ​គង្គា នេះ បាន​ពន្យល់​ប្រាប់ថា អាត្មាព្យាបាល​កប​បំផុត គឺ​ដោះ​អំពើ មិន​ថា​អំពើ​មនុស្ស​ធ្វើ​ ឬ​អំពើ​ខ្មោច​ទេ ហើយ​វិធី​ដែល​អាត្មា​ព្យាបាល​ជំងឺ ​គឺ​ធ្វើឡើង​តាម​បែប​ញ្ញាណ​បារមី ដោយ​គ្រាន់តែ​អុ​ជធូក បួងសួង​សូត្របាលី​មន្តអាគម រូ​ច​ខាំ​ទុំពា​ភ្លើង​ធូ​ក ហើយ​ព្រួស​ទៅលើ​អ្នកជំងឺ​នោះ យូរ​បំផុត​ជំងឺ​ធ្ងន់​តែ​មួយ​សប្តាហ៍ នឹង​ជា​វិនាស ​តែបើ​ជំងឺ​ណា​ត្រូវការ​ថ្នាំបុរាណ​ផ្សំ​ជាមួយ​នោះ អាត្មា​ក៏​ចាំបាច់​ត្រូវតែ​ប្រើ​ដែរ​។​
​តាប​សនាម​ព្រះ​គង្គា​បានបញ្ជាក់​ថា «​មន្តអាគម​ដែល​អាត្មា​ចេះ​ទាំង​ប៉ុន្មាន និង​ទាំង​វិជ្ជា​កាប់​មុត​ដុត​មិន​ឆេះ​នេះ​ និង​វិជ្ជា​ព្យាបាល​ជំងឺ​ទាំង​មួយរយ​មុខ​នេះ​គឺ​សុទ្ធតែ​វិជ្ជា​សិល្ប៍​ដែល​អាត្មា​បាន​ហាត់​រៀន​តាម​គម្ពី​ធម៌​ពី​ឥសី​ភ្នំ​ពិតៗ​ តាម​បែប​វិបស្សនាញ្ញាណ មិនមែន​ជា​វិជ្ជា​ឆ្ពិន​ភ្នែក ដូច​អ្នកលេង​សៀក​រហ័ស​កម្ម​ទេ​។​
​ដើម្បី​បញ្ជាក់​ពី​ការពិត តាប​សវ័យ ​៣៧​វស្សា​ បាន​យក​សាំង​ចំនួន​ ១​លី​ត ​ចាក់​ចូលក្នុង​ពាង​ដែល​មាន​ទឹក​ជិត​ពេញ​រួច​យក​ភ្លើង​ដុត​ខណៈ​ដែល​អណ្តាតភ្លើង​កំពុងតែ​ឆាបឆេះ​សាំង​យ៉ាង​សន្ទោ​រ​សន្ទៅ​នោះ ​តា​បសព្រះ​គង្គា​ក៏​លោត​ចូលទៅ​ក្នុង​ពាង​ដែល​ភ្លើង​កំពុង​តែ​ឆេះ​នោះ ​រួច​សម្ងំ​យ៉ាង​ស្ងៀមស្ងាត់​ដូច​ក្របី​ដេក​ទឹក​មួយ​សន្ទុះ​ឡើង​មក​វិញ ទាំង​ខ្លួនប្រាណ​ទាំងមូល​ពុំ​មាន​រលាក់​ភ្លៀង​សូម្បី​បន្តិច​។ លោក​ប្រាប់​ថា នៅក្នុង​ភ្លើង​នោះ​អាត្មា​ធម្មតា​មិន​មាន​ការក្តៅក្រហល់​ក្រហាយ​ ចំពោះ​អាត្មាឡើយ​ពោល​គឺ​ក្តៅ​ត្រឹមតែ​អ៊ុនៗ​ដូច​គេ​អាំង​ភ្លើង​ហ្នឹង​។ អាត្មា​ហ៊ាន​លោក​ចូល​ភ្លើង ប៉ុន្តែមិន​ក្តៅ​ និង​មិន​មាន​រលាក​នេះ ​មក​ពី​អាត្មា​ហាត់​វិជ្ជា​ក្រុង​សំរិត​នៅក្នុង​ខ្លួន​ដែរ​ទេ​។​
អ្នកភូមិ​ចាស់​ក្មេង​នៅ​ផ្តុំ​ភូមិ​ឫស្សី​បាននាំគ្នា លាន់មាត់ និង​នាំគ្នា​សរសើរ តា​បស នេះ​គ្រប់ៗ​គ្នា​ក្នុង​វ័យ​ ​៧០​ឆ្នាំ​ជាង ​លោក ងិន បាន​ប្រាប់ថា ខ្ញុំ​អាយុ​ជិត​មួយ​រយ​ឆ្នាំ​ហើយ មិនដែល​ឃើញ​នរណា​ម្នាក់​ហ៊ាន​ដុត​ខ្លួន​ដល់​ថ្នាក់​នេះ​ទេ ហើយ​បើ​សូម្បី​តែរ​លាក់​ខ្លួន​ក៏​មិន​មាន​ដែរ នេះ​ខ្ញុំ​គិតថា វិជ្ជា​សិល្ប៍​ដែល​គាត់​រៀន​នោះ​មិន​ធម្មតា​ទេ ទើប​បាន​គាត់​ហ៊ាន​សម្តែង​នោះ​៕
តា​បស មាន​នាម​ព្រះ​គង្គា កំពុងដុតខ្លួនក្នុងពាង
តា​បស មាន​នាម​ព្រះ​គង្គា កំពុងដុតខ្លួនក្នុងពាង

ប្រវត្តិលោកព្រឹទ្ចាចារ្យ វណ្ណ មូលីវណ្ណ

លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ (Vann Molyvann) គឺជា​ស្ថាបត្យករ​ជើងចាស់​ដ៏​ល្បីល្បាញ​របស់​ប្រទេស​កម្ពុជា​។ លោក​បាន​រួច​ចំនែក​ជាច្រើន​ក្នុង​ស្ថាបត្យកម្ម​ដែល​គេ​ហៅថា ស្ថាបត្យកម្ម​ខ្មែរ​ទំនើប នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម នៅពេលដែល​វប្បធម៌​ខ្មែរ​មានការ​រីកចំរើន​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​អតីតព្រះមហាក្សត្រ ព្រះបាទ ន​រោ​ត្ដម សីហនុ​។​
​ជីវប្រវត្តិ​សង្ខេប​របស់លោក​ព្រឹទ្ធាចារ្យ វណ្ណ មូលី​វណ្ណ​៖
​លោក វណ្ណ មួ​លីវ​ណ្ណ កើត​នៅ​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​១៩២៦ នៅ​ស្រុក​រាម ខេត្តកំពត​។ ដើមឡើយលោក​សិក្សា​ផ្នែក​នីតិសាស្ត្រ​ទេ​។ លោក​បានទទួល​សញ្ញាបត្រ​ទុតិយភូមិ​ពី​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ឆ្នាំ​១៩៤៤ ហើយ​លោក​បានទទួល​អាហារូបករណ៍​ទៅ​រៀន​ផ្នែក​ច្បាប់​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ឆ្នាំ​១៩៤៦​។ បន្ទាប់ពី​សិក្សា​នៅ​ទីនោះ​រយៈពេល​មួយឆ្នាំ លោក​ក៏បាន​ប្ដូរ​ទៅ​រៀន​ផ្នែក​ស្ថាបត្យកម្ម នៅ​សាលា​វិចិត្រសិល្បៈ​មួយ​នៅ​ប៉ារីស​។ លោក​បញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ជាមួយនឹង​ចំនេះដឹង​និង​ទេពកោសល្យ​។ លោក​ត្រលប់មក​ប្រទេស​កម្ពុជា​វិញ​នៅ​ឆ្នាំ១៩៥៥ ។ មួយឆ្នាំ​ក្រោយមក ក៏ត្រូវ​បាន​គេ​តែងតាំង​ជា​ប្រធាន​ស្ថាបត្យករ​នៅ​កម្ពុជា​។ លោក​ជា​ព្រឹទ្ធបុរស​ទីមួយ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ (​ចាប់ពី​ឆ្នាំ​១៩៦៥ ដល់ ឆ្នាំ​១៩៦៧)​។​
​នៅ​ទសវត្សរ៍​៦០ និង ៧០ លោក វណ្ណ មូលី​វណ្ណ បាន​គូរ​ប្លង់​ស្ថាបនា​អាគារ​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ​។ នៅ​ទីនោះ ស្នាដៃ​របស់លោក ឈរ​យ៉ាង​សង្ហា​ប្រ​ដុំ​ប្រស​ង​គ្នា​ជាមួយនឹង​សំ​នង់​អាគារ​បុរាណៗ វត្ត​អារាម និង​សំនល់​ពី​សម័យ​អាណានិគម​។ ស្នាដៃ​សំខាន់ៗ​របស់លោក​មាន សាលសន្និសិទ​ចតុមុខ អាគារ​គណរដ្ឋមន្ត្រី​។ លោក​ក៏បាន​គូរ​ប្លង់​វត្ត​អារាម និងស្ថានទូត​ខ្មែរ​នៅ​បរទេស​ជាច្រើន​ផងដែរ​។​
​នៅ​ឆ្នាំ១៩៦៣ លោក​បាន​គូរ​ប្លង់​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែល​អាច​ទទួល​ទស្សនិកជន​បាន​ប្រហែល ៤​ម៉ឺន​នាក់​។ នៅ​ឆ្នាំ​ដដែល លោក​បាន​ស្ថាបនា សាល​មហោស្រព​ជាតិ​ព្រះ​សុរាម្រិត (​មហោស្រព​ជាតិ​កម្ពុជា​)​។ លោក​ក៏បាន​គូរ​ប្លង់​វិមានឯករាជ្យ​ផងដែរ​។​
​នៅ​ឆ្នាំ ១៩៧២ លោក វណ្ណ មូលី​វណ្ណ​ និង​គ្រួ​សារបាន​ភៀសខ្លួន​ទៅ​រស់នៅ​ប្រទេស​ស្វី​ស​។ លោក​ធ្វើ​ការអោយ UN Human Settlements Program រយៈពេល​ ១០​ឆ្នាំ មុននឹង​លោក​វិល​ត្រលប់មក​មាតុប្រទេស​វិញ​នៅ​ឆ្នាំ១៩៩៣​។ លោក​បាន​ចូល​បំរើកា​រងារ​ជា​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ វិចិត្រសិល្បៈ នគរូបនីយកម្ម និងសំ​នង់​។​
​ស្នាដៃ​ចំបងៗ​៖
- សាលសន្និសីទ​ចតុមុខ​
វិមានឯករាជ្យ
- ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​
- សំណង់​«​ផ្ទះ​១០០» ដែល​ត្រូវបាន​សាងសង់​សម្រាប់​បុគ្គលិក​ធនាគារជាតិ​កម្ពុ​ជា​ស្នាក់នៅ (១៩៦៥-១៩៦៧)
- វិមាន​រដ្ឋ​ចំការមន​
- សាល​មហោស្រព​ជាតិ​សុរា​ម្រឹត (​សាល​មហោស្រព​នេះ​ត្រូវ​ភ្លើង​ឆេះ កាលពី​ឆ្នាំ​១៩៩៤ ហើយ​មហោស្រព​នេះ​មិនដែល​ត្រូវបាន​ជួសជុល​ឡើងវិញ​ឡើយ​។​)
- អនុវិទ្យាល័យ​បណ្តុះបណ្តាល​គ្រូបង្រៀន​
- វិទ្យាស្ថាន​ភាសាបរទេស​
​រង្វាន់​និង​កិត្តិយស​៖
​នៅ​ឆ្នាំ​២០១៣ លោក ​វណ្ណ មូលី​វណ្ណ ​បានឈ្នះ​វង្វាន់​នី​ក្កេ​អាស៊ី​ឆ្នាំ​២០១៣ ខាង​ផ្នែក​វប្បធម៌​។ រង្វាន់​នី​ក្កេ​អាស៊ី​ផ្ដួចផ្ដើម​ដោយ​ក្រុមហ៊ុន Nikkei Inc. នៅ​ឆ្នាំ​១៩៩៦ ហើយ​កម្មវិធី​ផ្ដល់​រង្វាន់​កិត្តិយស​ដល់​ជន​អាស៊ី​ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍន៍​ក្នុង​ ៣​វិស័យ​៖ ការអភិវឌ្ឍន៍​តំបន់​, វិទ្យាសាស្ត្រ​បច្ចេកវិទ្យា និង​ន​វា​នុ​វត្ដ​ន៍​សង្គម​, និង​ផ្នែក​វប្បធម៌​៕​
លោកព្រឹទ្ចាចារ្យ វណ្ណ មូលីវណ្ណ

ដំណឹងកីឡាជាតិ



បឺត ខាំ បែក​កង់​ទឹក​ទី​២ ​ខណៈស្ដេច​ប្រដាល់​ថៃ ប្រើ​៣​ទឹក​​ផ្ដួល​​​​អូស្ត្រាលី 


អ្នក​ប្រដាល់​ល្បី​​ឈ្មោះ​ បឺត ខាំ ភ្លាត់​ស្នៀត​ដួល​ងើប​លែង​រួច​​នៅ​ទឹក​ទី២​​​ក្រោម​រន្ទះ​ជើង​កីឡាករ​ប្រេស៊ីល Jackson ខណៈ​ស្ដេច​ប្រដាល់​ថៃ Baukaw ប្រើ​ពេល​៣​ទឹក​ដើម្បី​បញ្ចប់​ដំណើរ​​គូ​បដិបក្ខ​​ជនជាតិ​​​ អូស្ត្រាលី  Harlee Avison ក្នុង​កម្មវិធី Khmer Fighter នៅ Beeline Arena ខាង​កើត​ស្ពាន​ជ្រោយចង្វា​​យប់​មិញ។

ប្រវត្តិសង្ខេបរបស់កីឡាករទាំងពីរគូ៖
លទ្ធផល​ប្រដាល់ Khmer Fighter ថ្ងៃ​​​​ពុធ​ថ្ងៃ​ទី២៧​ខែ​មីនា​​២០១៣
គូរ​ទីបង្គោល ​ក្រហមប្រកួត ​ជាមួយបង្គោលខៀវ
Renanចាញ់​ទឹក​ទី​១ឯម វុត្ថា
ប្រេស៊ីលទម្ងន់ ៦៣.៥ ​គកគ្រុឌ​មានជ័យ
Puoloចាញ់​ពិន្ទុអ៊ុង ​វីរៈ
ប្រេស៊ីលទម្ងន់ ៧២​​ គកកង​ពល​តូច​ពិសេស​ឆត្រយោង​៩១១
Haree Avisonចាញ់​​ទឹក​ទី​៣Baukaw
អូស្ត្រាលីទម្ងន់ ៧០ គកថៃ
Jacksonឈ្នះ​ទឹក​ទី​២បឺត ខាំ
ប្រេស៊ីលទម្ងន់ ៦៣.សាលវ័ន្ត​កីឡា

ការប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ល្បុក្កតោ​ ចាប់ផ្តើមធ្វើឡើងវិញហើយ នៅឆ្នាំ២០១៣នេះ


ភ្នំពេញ ៖
 លោក ហ៊ុន សាមុត ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​បាន​ឲ្យ​ដឹង​ថា​ ឆ្នាំនេះ​កីឡា​ល្បុក្កតោ​ ត្រូវ​បាន​ដាក់បញ្ចូល​ក្នុង​កម្មវិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ឡើងវិញ​ហើយ​។ សំរាប់​ការប្រកួត​ជើង​ឯក​ឆ្នាំនេះ​ នឹង​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃទី​២៦​ ខែសីហា ឆ្នាំ​២០១៣​ ដើម​សប្តាហ៍​ខាងមុខនេះ​។​ ​តាម​មន្ត្រី​ជំនាញ​នាយកដ្ឋាន​អប់រំ​កាយ​ និងកីឡា បាន​អោយ​ដឹង​ថា ឆ្នាំនេះ​មាន​ក្លិប​ល្បុក្កតោ​ចំនួន ១៦​ក្លិប​ ដែល​មាន​កីឡាករ កីឡាការិនី ចំនួន​ ១៧១​នាក់​ នឹង​ចូល​រួម​ក្នុង​ការ​ប្រកួត​ជើងឯក​ជាតិ​នេះ។​ ក្លិប​ទាំង​១៦​នោះ​រួមមាន៖ ​សាលា​គុន​មហានគរ​, ​សាលា​គុន​ឧកញ៉ា​ឃ្លាំងមឿង​, ​សាលា​គុនដំបង​ដែក​គី​រី​វ័​ន្ដ​, ​សាលា​គុន​កុមារ​ទេព​មាន​រិ​ទ្ធិ​​, ​សាលា​គុន​អង្គរ​មាន​រិ​ទ្ធិ​, ​សាលា​គុន​មុនី​រតនៈ​, ​សាលា​គុន​មាន​រិ​ទ្ធិ​​, ​សាលា​គុន​នាគ​ក្រហម​​, ​សាលា​គុន​នគររាជ​​, ​សាលា​គុន​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​, សាលា​គុន​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​​, ​សាលា​គុន​បញ្ញា​សាស្ត្រ​​, ​សាលា​គុន CICI​, ​សាលា​គុន​ល្បុក្កតោ ស​, ​សាលា​គុន​រាជព្រឹក្ស និង សាលា​គុន​ព្រះ​ច័ន្ទ​រាជ។​
​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ​ហុក ឈាង​គីម ​ដែល​ជា​គ្រូ​តា​ក្រមា​ប្រាក់​នោះ​ថា ​ការប្រកួត​នេះ​មាន​ទាំងអស់​ ១៥ វិញ្ញាសា​។​ កីឡា​ល្បុក្កតោ បាន​ខកខាន​រៀបចំ​ការប្រកួត​ជើងឯក​ចាប់តាំងពី​ឆ្នាំ​២០១១ ​មក ពោល​គឺ​មិនបាន​ធ្វើ​រយៈពេល​២​ឆ្នាំ ទើបតែ​ក្រសួង​អប់រំ យុវជន និង​កីឡា ​អនុញ្ញាត​អោយ​មាន​ការ​រៀប​ចំ​ឡើងវិញ​ក្នុង​ឆ្នាំ​២០១៣​ នេះ​តទៅ៕
ការប្រកួតក្បាច់គុន កន្លងមក
គ្រូ​បង្គោល​ក្បាច់​គុ​ន​ល្បុក្ក​តោ​លោក ហុក ឈាង​គីម

 

វីដេអូបង្ហាញពីការប្រកួតក្បាច់គុនល្បុក្តតោ 

សូមប្រិយមិត្តទស្សនាវីដេអូដ៏ប្លែកភ្នែកមួយនៃការសម្ដែងក្បាច់គុនល្បុក្តតោ ក្បាច់គុនដំបង ដែលជាក្បាច់គុនខ្មែរ មានវ័យរាប់ពាន់ឆ្នាំ នោះ ត្រូវបានគេបង្ហោះចូលក្នុង Facebook កាលពីពេលថ្មីនេះ ដោយទទួលបាន ការកោតស្ញប់ស្ញែងខ្លាំងមែនទែន។
លោក សាយ តេវិន្ទ ដែលជាអ្នកបង្ហាត់ក្បាច់គុន ល្បុក្កតោ និងក្បាច់គុនដំបង នៅសាលាល្បុក្កតោ មហានគរខេត្តសៀមរាប បានបង្ហោះ វីដេអូនៃការបញ្ចេញក្បាច់គុន ពោរពេញដោយការចាប់អារម្មណ៍មួយនេះកាលខែកុម្ភៈកន្លងទៅ។
ក្នុងវីដេអូនោះមានបុរស ២នាក់ស្លៀកខោចែវ បែបខ្មែរសម័យដើម ប្រយុទ្ធគ្នានៅក្នុងភូមិមួយ ដែលទំនងជាភូមិរបស់ជនជាតិភាគតិច ខ្មែរ។
“ខ្មែរជាពូជអ្នកចម្បាំង” ជាឃ្លាមួយដែលគេតែងតែឮតាំងពីយូរលង់មកម៉្លេះ ហើយ វាពិតជាស័ក្កិសមគ្មានខុសបន្តិចណាទេ នៅពេលគេ ឃើញវីដេអូពិតៗ នៃក្បាច់គុនដូនតាខ្មែរមួយនេះ។ ក្បាច់គុនកេរដំណែលមួយនេះពិតជាទាក់ទាញ និងល្អវិចិត្រ ពោលគឺមានក្បាច់ឆ្នើមៗ ហក់អុកជង្គង់ វាយកែង ល្អមើលជាងវីដេអូវាយតប់របស់ ហុងកុង ដែលថតដោយប្រើបច្ចេកវិទ្យាទំនើបៗជួយទៅទៀត។
នៅពេលមើលវីដេអូនេះចប់ មនុស្សគ្រប់គ្នាពិតជាលាន់មាត់សរសើរឥតដាច់ថា បុព្វបុរសខ្មែរ ពិតជាពូជអ្នកក្លាហាន ជាពូជដែលតែង បន្សល់វប្បធម៌ដ៏មានតម្លៃឲ្យកូនចៅជំនាន់ក្រោយមែន។
ឥឡូវដើម្បីដឹងច្បាស់ថាក្បាច់មរតកខ្មែរមួយនេះមានលក្ខណៈបែបណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាមើល៖